សូមស្វាគមន៍មកកាន់ គេហទំព័រ Krupet
គេហទំព័រយើងផ្ដល់នូវការលក់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យគ្រប់ប្រភេទ!
ហេតុអ្វីជ្រើសរើស Krupet?
គឺជាប្រព័ន្ធឌីជីថលដែលត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងដំណើរការចម្បងៗនៅក្នុងមន្ទីរពេទ្យឬស្ថាប័នសុខាភិបាលផ្សេងៗ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យមានការគ្រប់គ្រងធនធាន, អ្នកជំងឺ, ការពិនិត្យវេជ្ជសាស្រ្ត,និងសេវាកម្មផ្សេងៗទាក់ទងនឹងសុខភាពដោយមានប្រសិទ្ធភាពខ្ពស់។
ការចុះឈ្មោះអ្នកជំងឺ (Patient Registration)
អនុញ្ញាតឱ្យអ្នកធ្វើការចុះឈ្មោះព័ត៌មានអ្នកជំងឺយ៉ាងឆាប់រហ័ស ដើម្បីអាចតាមដានស្ថានភាព និងប្រតិបត្តិការទាក់ទងផ្សេងៗ។
គ្រប់គ្រងកំណត់ត្រា (Electronic Medical Records)
កំណត់ត្រារបស់អ្នកជំងឺនឹងត្រូវបានរក្សាទុកយ៉ាងប្រកបដោយសុវត្ថិភាព និងតាមដានបានយ៉ាងងាយស្រួល។
ការគ្រប់គ្រងឱសថ (Pharmacy Management)
ការចេញឱសថទៅអ្នកជំងឺ និងការគ្រប់គ្រងបញ្ជីឱសថមាននៅក្នុងបណ្ដុំឱសថនិងរងចាំចេញដល់អ្នកជំងឺ។
សេវាកម្ម
ផ្ដល់នូវការគ្រប់គ្រងស្ថាប័នសុខាភិបាលនិងមន្ទីរពេទ្យទៅតាមតម្រូវការរបស់អ្នក។
ស្នើរសុំប្រើរសាកល្បង
សូមធ្វើការចុះឈ្មោះដើម្បីស្នើរសុំការប្រើរសាកល្បងមុននឹងលោកអ្នកសម្រេចចិត្តប្រើរជាផ្លូវការឫពិភាក្សាយោបល់ជាមុន!
ឱសថស្ថាន
---
មន្ទីរពិសោធន៍
ចាក់វ៉ាក់សាំង មន្ទីរពិសោធន៍
បន្ទប់ពិគ្រោះមុនក្រោយសម្រាល/បន្ទប់ថែទាំ
ឱសថស្ថាន ចាក់វ៉ាក់សាំង ពិគ្រោះក្រៅ
បន្ទប់ពិគ្រោះព្យាបាលជំងឺ
ឱសថស្ថាន ចាក់វ៉ាក់សាំង មន្ទីរពិសោធន៍ រូបភាពវេជ្ជសាស្ត្រ ពិគ្រោះក្រៅ
មន្ទីរសម្រាកព្យាបាលនិងសម្ភព
ឱសថស្ថាន ចាក់វ៉ាក់សាំង មន្ទីរពិសោធន៍ រូបភាពវេជ្ជសាស្ត្រ ពិគ្រោះក្រៅ សម្រាកព្យាបាល
កញ្ចប់សេវាកម្ម
ស្វែងយល់បន្ថែមអំពីសេវាកម្មរបស់យើង។
កញ្ចប់សេវាកម្ម-ឱសថស្ថាន (Pharmacy/Drugstore)
សំរាប់ឱសថស្ថានចាប់ផ្តើមពីខ្នាតតូច មធ្យម ដល់ខ្នាតធំ មានការបញ្ចូលបញ្ជីឱសថឬ មុខទំនិញ ផ្សេងៗ តាមប្រភេទក្រុមនិមួយៗ មានបញ្ជីការលក់ទំនិញរាយ ដុំ ឈ្មោះអតិថិជន របាយការណ៍ប្រចាំថ្ងៃ ខែ ឆ្នាំ គ្រប់គ្រងការផុតកំណត់ប្រើប្រាស់ របស់ឱសថ ការដាសតឿនស្តុកឱសថឬមុខទំនិញ ។ គ្រប់គ្រង បគ្គលិក មិន កំណត់ចំនួនអ្នកប្រើប្រាស់ ជាពិសេសមានកត់ត្រារបាយការណ៍ទិញ-លក់ ត្រឹមត្រូវ កត់ត្រាអតិថិជន ជំពាក់ប្រាក់ និង ការទូទាត់ជាក់លាក់ ងាយស្រួលសំរាប់លោក លោកស្រីដែលជាម្ចាស់ឱសថស្ថាន ។


កញ្ចប់សេវាកម្ម-មន្ទីរពិសោធន៍ (Laboratory)
ការគ្រប់គ្រងទិន្និន័យរបាយការណ៍ឈ្មោះអតិថិជន សញ្ញាជីវិត ការស្នើសុំធ្វើតេស្តឈម ឬ វត្ថុសំណាកផ្សេងៗ ជាកម្មវិធីគ្រប់គ្រងតាមបែបទំនើរឌីជីថលអាចប្រើប្រាស់ បានគ្រប់ Device (Phone,Ipad,Tablet,Computer…) មិនតែប៉ុណ្ណោះវាមានភ្ជាប់នៅ កម្មវិធីចាក់ថ្នាំបង្ការ ផ្តល់បង្ហាញ ពីកាលបរិច្ឆេទណាត់ជួបទទួលវ៉ាក់សាំងបង្ការលើកក្រោយ ។ កំណត់ត្រារបាយការណ៍ទាំងអស់ ប្រវត្តន៍អតិថិជនដែលបានមកទទួលសេវា និង របាយការណ៍ហរិញ្ញវត្ថុ លើការចំណាយ និង ចំណូល តារាងប្រាក់ខែបុគ្គលិក និង ចំនួនអ្នកប្រើប្រាស់មិនកំណាត់ អាចបែងចែកនៅតាមតួនាទី និង មុខងារ (Admin,accounting,Register,Laboratory,billing) ។
កញ្ចប់សេវាកម្ម-បន្ទប់ពិគ្រោះមុនក្រោយសម្រាល/បន្ទប់ថែទាំ (Prenatal / Postnata Consultation Room / Nursing Room )
ជាជំរើសដ៏ល្អសំរាប់លោកគ្រូ អ្នកគ្រូ ដែលជាគិលានុបដ្ឋាក-យិកា ឆ្មប ដែលអាចប្រើប្រាស់បាន ស្របទៅតាមកម្មវិធីប្រើប្រាស់ថ្នាក់ជាតិ ដែលអាចកត់ត្រារបាយការណ៍ការរបស់អ្នកជំងឺដែលបានមក ទទួលសេវាថែទាំនៅតាមមូលដ្ឋាន មានដូចជា សញ្ញាជីវិត ការពិនិត្យជំងឺដំបូង ការ Assessment អ្នកជំងឺ ផែនការបន្តបន្ទាប់ ការធ្វើ រោគវិនិច្ឆ័យ ផែនការណ៍ ការវាយតម្លៃ ជាពិសេសប្រភេទ នៃការសេវាកម្ម ទៅតាមតំរូវការ ។ មានរបាយការណ៍កត់ត្រាទាំងអស់របស់អ្នកជំងឺ រោគសញ្ញា ប្រវត្តន៍ជំងឺបច្ចុប្បន្ន ប្រវត្តន៍ ប្រើប្រាស់ថ្នាំ ការចាក់វ៉ាក់សាំង ...៕ ជាពិសេសជាងនេះទៅទៀតនោះគឺបានភ្ជាប់មកនៅកម្មវិធី គិតប្រាក់ តារាងរបាយការណ៍អ្នកជំងឺចេញ-ចូល ប្រចាំថ្ងៃ ខែ ឆ្នាំ របាយការណ៍ចំណូល-ចំណាយ ផ្សេងៗ។


កញ្ចប់សេវាកម្ម-បន្ទប់ពិគ្រោះព្យាបាលជំងឺ (Cabinet Consult Medical Room)
លោកគ្រូ អ្នកគ្រូមានភាពងាយស្រួលជាមុន ជំនួសពីការសរសេរដោយដៃ អាចបាត់ឯកសារផងនោះ កម្មវិធីនេះជួយឲ្យមានប្រសិទ្ធភាពខ្ពស់នៃគុណភាពការងារ ដល់ការ តត់ត្រានិងរក្សាទុកគ្រប់ឯកសារដែលពាក់ព័ន្ធនិងអ្នកជំងឺ ជាទម្រង់ SOAP Note ងាយស្រួលដល់លោកគ្រូអ្នកគ្រូ ក្នុងការធ្វើការស្នើសុំ ការពិនិត្យដើម្បីឲ្យដល់គោលដៅក្នុងការធ្វើរោគវិនិច្ឆ័យ ដូចជា Laboratory,Imaging មានការបង្ថែមលើមុខងារ លាបូ និង រូបភាពវេជ្ជសាស្រ្ត មានទម្រង់ Template (Echo general, OB , ENT,ECG ) និង វ៉ាក់សាំង ថែមពីនោះទទៅ វាមានសមត្ថភាព ពាក់កណ្តាលពេញនៃកម្មវិធី HMS ដែលតាមដានដល់អ្នកជំងឺជាក់ លាក់បំផុតលើកកត់ត្រានិងរបាយការណ៍ អ្នកជំងឺដែលមកទទួលសេវាកម្ម ។ លើសពីនេះទៀតអាចបង្កើត អ្នកប្រើប្រាស់ដោយមិនកំណត់ និង ភ្ជាប់មកនៅកម្មវិធី គិតប្រាក់ តារាងរបាយការណ៍អ្នកជំងឺចេញ-ចូល ប្រចាំថ្ងៃ ខែ ឆ្នាំ របាយការណ៍ចំណូល-ចំណាយ ផ្សេងៗ ចំនួនឱសថ ស្តុកឱសថ ដែលបានប្រើប្រាស់ ការដាស់តឿនឱសថប្រើប្រាស់ប្រចាំថ្ងៃ....។
កញ្ចប់សេវាកម្ម-មន្ទីរសម្រាកព្យាបាល និងសម្ភព (Clinic / Maternity Hospital)
ជាកម្មវិធីមន្ទីរពេទ្យពេញលេញ Full HMS សម្រាប់ប្រើប្រាស់ខ្នាត់ធំដូចជា
មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក
មន្ទីរសម្រាកព្យាបាល-សម្ភព គ្លីនិក ។ ការចុះឈ្មោះអ្នកជំងឺ ពេលចូលដំបូងកត់ត្រាប្រចាំថ្ងៃ
ចំនួនក្នុងការមកទទួលសេវា ប្រវត្តន៍ជំងឺទាំងអស់ របស់អ្នកជំងឺ និមួយៗ របាយការណ៍សង្កេតជំងឺទាំង
OPD (ពិគ្រោះជំងឺក្រៅ) ការព្យាបាលប្រចាំថ្ងៃ Progress note សំរាប់ IPD
(ទម្រង់ជំងឺសម្រាកពេទ្យ) និងការតាមដានរបស់លោកគ្រូអ្នកគ្រូ(វេជ្ជបណ្ឌិត)ការវាយតម្លៃ
Physical-Exam , Investigation, Management ជាប្រចាំថ្ងៃ និង
លោកគ្រូអ្នកគ្រូ(បុគ្គលិកពេទ្យ) ប្រចាំការ ការកត់ត្រាជាក់លាក់ ការវាយតម្លៃ (Nursing
Process) ។ កម្មវីធីសម្រាបការវះកាត់ និង សេវាកម្ម ផ្សេង ៗ ប្រភេទនៃការបង់ប្រាក់ (បង់ពេញថ្លៃ
លើកលែង បសស មូលនិធិសមធម៌...)។ ជាពិសេសរបាយការណ៍អ្នកជំងឺទៅផ្នែកនិមួយៗ និង
ការផ្តេរអ្នកជំងឺពីរផ្នែកមួយទៅផ្នែកមួយមានភាពងាយស្រួល មាននៅក្នុងប្រព័ន្ធស្រាប់
គ្រាន់តែឆែកតាមរយះ ID Patient or ID Visit ។
គ្រប់ផ្នែកទាំងអស់នៃមន្ទីរពេទ្យមិនលាយលំចូលគ្នា ងាយស្រួលគ្រូពេទ្យធ្វើការងារទៅតាមផ្នែករាងៗខ្លួន
។ ប្រតិបត្តការណ៍របស់កម្មវិធីមានដូចជា ៖ ផ្ទាំងគ្រប់គ្រង , ការលក់ទំនិញ , របាយការណ៍ , សោរពើភ័ណ្ឌ
, ចុះឈ្មោះអ្នកជំងឺ

រូបភាព
អ្នកបង្កើត

កន សែហេង
Project Workflow
អាន ចាន់នាន
FullStack Developerសំនួរ-ចម្លើយដែលត្រូវបានគេសួរជាទូទៅ
តើដំណាក់កាលដំបូងបំផុត និងសំខាន់បំផុតក្នុងការចាប់ផ្តើមគម្រោងបង្កើត HMS គឺអ្វី?
ការពន្យល់៖ ត្រូវសិក្សាឲ្យបានស៊ីជម្រៅអំពីដំណើរការការងារ (Workflow) បច្ចុប្បន្នរបស់មន្ទីរពេទ្យ (ចាប់ពីការចុះឈ្មោះអ្នកជំងឺ រហូតដល់ការចេញវិក្កយបត្រ) ដើម្បីកំណត់ឲ្យបានច្បាស់លាស់ថាតើប្រព័ន្ធថ្មីត្រូវការលក្ខណៈពិសេស (Features) អ្វីខ្លះ ហើយផ្នែកណាខ្លះដែលត្រូវបញ្ចូលក្នុងប្រព័ន្ធ (ឧ. គណនេយ្យ ឱសថស្ថាន បន្ទប់ពិសោធន៍)។
តើម៉ូឌុល (Module) សំខាន់ៗបំផុតចំនួនបី (៣) ដែល HMS ត្រូវមានដើម្បីដំណើរការជាមូលដ្ឋានមានអ្វីខ្លះ?
ម៉ូឌុលចុះឈ្មោះអ្នកជំងឺ (Patient Registration/Admission): សម្រាប់គ្រប់គ្រងកំណត់ត្រា (EMR/EHR) និងព័ត៌មានអត្តសញ្ញាណអ្នកជំងឺ។ ម៉ូឌុលណាត់ជួប និងពិគ្រោះ (Appointment & Consultation): សម្រាប់រៀបចំកាលវិភាគណាត់ជួប និងគ្រប់គ្រងកំណត់ត្រាពិគ្រោះរបស់គ្រូពេទ្យ។ ម៉ូឌុលគ្រប់គ្រងវិក្កយបត្រ និងហិរញ្ញវត្ថុ (Billing & Finance): សម្រាប់គណនាថ្លៃសេវា គ្រប់គ្រងការទូទាត់ និងចេញវិក្កយបត្រ។
តើបញ្ហាប្រឈមធំបំផុតមួយក្នុងការអនុវត្ត HMS ទៅក្នុងមន្ទីរពេទ្យដែលធ្លាប់ប្រើប្រព័ន្ធក្រដាសមានអ្វីខ្លះ?
ការពន្យល់៖ បុគ្គលិកសុខាភិបាលជាច្រើន (ជាពិសេសអ្នកចាស់ៗ) ធ្លាប់ប្រើទម្លាប់ចាស់ (ក្រដាស) ហើយពិបាកនឹងផ្លាស់ប្តូរទៅប្រើប្រាស់បច្ចេកវិទ្យាថ្មី។ ការបណ្តុះបណ្តាលបុគ្គលិកឲ្យមានជំនាញប្រើប្រាស់ប្រព័ន្ធថ្មីប្រកបដោយប្រសិទ្ធភាពទាមទារពេលវេលា ការអត់ធ្មត់ និងធនធានច្រើន។
តើកត្តាសំខាន់បំផុតអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់ដើម្បីធានា សុវត្ថិភាពទិន្នន័យ (Data Security) នៅក្នុង HMS?
ការពន្យល់៖ ត្រូវអនុវត្តនូវវិធានការសុវត្ថិភាពដូចជា ការអ៊ិនគ្រីប (Encryption) ទិន្នន័យ ការគ្រប់គ្រងសិទ្ធិចូលប្រើប្រាស់ (Access Controls) តាមតួនាទី (Role-based access) និងការបម្រុងទុកទិន្នន័យ (Data Backups) ជាប្រចាំ ដើម្បីការពារកុំឲ្យបាត់បង់ ឬធ្លាយព័ត៌មានសុខភាពរបស់អ្នកជំងឺ។
តើអ្វីជាគុណសម្បត្តិចម្បងបំផុតដែលមន្ទីរពេទ្យទទួលបានពីការអនុវត្ត HMS នេះ?
ការពន្យល់៖ HMS កាត់បន្ថយការងារឯកសារ (Paperwork) កាត់បន្ថយពេលវេលារង់ចាំ (Waiting Time) ធ្វើឲ្យការទំនាក់ទំនងរវាងផ្នែកនានាក្នុងមន្ទីរពេទ្យកាន់តែរលូន ព្រមទាំងផ្តល់ទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលាដល់គ្រូពេទ្យក្នុងការសម្រេចចិត្ត ដែលនាំឲ្យមានការព្យាបាលប្រសើរជាងមុន។
ក្រៅពីម៉ូឌុលមូលដ្ឋាន តើម៉ូឌុលឯកទេសបន្ថែមអ្វីខ្លះដែលអាចបង្កើនតម្លៃដល់ HMS?
ម៉ូឌុលគ្រប់គ្រងឱសថស្ថាន (Pharmacy Management): គ្រប់គ្រងស្តុកថ្នាំ ចេញវេជ្ជបញ្ជា និងការចែកចាយ។ ម៉ូឌុលគ្រប់គ្រងរូបភាពវេជ្ជសាស្រ្ត (PACS/RIS Integration): គ្រប់គ្រងរូបភាព X-ray ឬ MRI។ ប្រព័ន្ធគាំទ្រការសម្រេចចិត្តតាមគ្លីនិក (Clinical Decision Support Systems - CDSS): ផ្តល់ការដាស់តឿនដល់គ្រូពេទ្យអំពីកម្រិតថ្នាំ ឬអាឡែស៊ី។
ចុះឈ្មោះទិញ
សូមបំពេញព័តមានរបស់អ្នកអោយបានត្រឹមត្រូវក្រុមការងារនឹងទាក់ទងតាមរយះលេខទូរស័ព្ទ!











